ព័ត៌មានជាតិ

ដើរទៅបត់ជើងធំខាងត្បូងផ្ទះ បាត់យូរទៅមើលស្រាប់តែ ឃើញដេកស្លាប់ក្នុងចំការដំឡូងមី

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង០៣និង១០នាទីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បុរសម្នាក់សង្ស័យកើតខ្យល់.គរ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងចម្ការដំឡូងមី ស្ថិតនៅខាងត្បូងភូមិសិលាខ្មែរចម្ងាយ១៥០ម៉ែត្រ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ បានឲ្យដឹងថា៖ សពត្រូវបានគេស្គាល់ឈ្មោះ ស៊ីវ ឃឿន ភេទប្រុស អាយុ ៥៨ឆ្នាំ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ក្រោយពីទទួលបានព័ត៌មាន ក្រុមការងារគណ:កម្មាការត្រួតពិនិត្យបានចុះទៅកន្លែងសព មាននគរបាលស្រុក ប៉ុស្តិ៍រដ្ឋបាល មណ្ឌលសុខភាពឃុំ នគរបាលការពារព្រំដែនគោកលេខ៩១១ កងរាជអាវុធហត្ថស្រុក ដើម្បីធ្វើការត្រួតពិនិត្យនៅលើរាងកាយសព ពុំមានស្លាកស្នាមអ្វី ទាក់ទងនឹងអំពើមនុស្សឃាតនោះទេ ។

លោកអធិការ បានបញ្ជាក់ទៀតថា៖ បើតាមការបំភ្លឺពីឈ្មោះ ម៉ន បឿន អាយុ៥៧ឆ្នាំ ត្រូវជាប្រពន្ធបានប្រាប់ថា ប្តីរបស់គាត់តែងតែដើរផឹកស្រា.ស.ជាប្រចាំ ។ នៅមុនពេលកើតហេតុគាត់បានផឹកស្រា.ស ស្រវឹង ហើយបាននិយាយថា ទៅបត់ជើងធំនៅខាងត្បូងផ្ទះ ហើយក៏បាត់មិនឃើញមកវិញ រហូតលឺដំណឹងថា ឃើញគាត់ដេកស្លាប់ ។

លោកវរសេនីយ៍ឯក សែស វិបុល បានបញ្ជាក់បន្ថែមថា៖ ដូចនេះទាក់ទិននឹងការស្លាប់នេះ ក្រុមការងារសន្និដ្ឋានថា បណ្តាលមកពីកើតខ្សល់.គរ ព្រោះសពផឹកស្រាមិនសូវនឹកនារឿងបាយទឹក ក្រោយពីពិនិត្យរួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់