ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កាលពីថ្ងៃសុក្របានឲ្យដឹងថា លោកនឹងមិន សុំទោសដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសហ្វីលីពីន លោក Philip Goldberg នោះទេ ហើយក៏គ្មានរឿងអ្វីត្រូវសូមទោសផងដែរ ដោយសារពួកយើងធ្លាប់ បាននិយាយរឿងនេះ ជាច្រើនដង មកហើយ នៅឯវិមានប្រធានាធិបតី Malacanang ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦។
ថ្លែងប្រាប់អ្នកកាសែតនៅកោះស៊ូលូ លោក Duterte បាននិយាយថា «ខ្ញុំនឹងមិនសុំទោសចំពោះអ្វីនោះទេ ហើយសូម្បីតែគាត់ (ប្រេសិត) ក៍គ្មានអ្វីមកត្រូវសុំទោសដល់ខ្ញុំដែរ ហេតុអ្វីបានជាខ្ញុំគួរតែសុំទោស ដល់គាត់?»។
គួរបញ្ជាក់ដែរថា ការមិនចុះសម្រុងគ្នារវាង លោក Goldberg និងប្រធានាធិបតីហ្វីលីពីន បានកើតទ្បើង បន្ទាប់ពី លោក Goldberg បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ របស់អាមេរិកកាលពីខែមេសាថា សហរដ្ឋអាមេរិក មិនគាំទ្រចំពោះនរណាម្នាក់ដែលបំផ្លាញស្ត្រី ឬធ្វើរាក់កំផែល និងបង្កបញ្ហាធ្ងន់ធ្ងរ ដូចជាការរំលោភសេព សន្ថវៈ ពោលគឺចង់សំដៅទៅរឿងកំប្លែង ដែលធ្វើឡើងដោយលោក Duterte ក្នុងអំឡុងពេលយុទ្ធនាការអំពីករណីរំលោភ និងសម្លាប់នេះ ពាក់ព័ន្ធនឹងអ្នកផ្សព្វផ្សាយសាសនារបស់អូស្រ្តាលី លោស្រី Jacqueline Hamill នៅឆ្នាំ១៩៨៩៕
មតិយោបល់