ព័ត៌មានជាតិ

ម៉ូតូ១គ្រឿងបុកគូទគោយន្តកន្រ្តៃ បណ្តាលឲ្យក្មេងប្រុស២នាក់ ស្លាប់និងរងរបួសធ្ងន់

សៀមរាប: វេលាម៉ោង១៧និង៣០នាទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ហេតុការណ៍នេះ មានម៉ូតូមួយគ្រឿងម៉ាក EXCITER ពណ៌លឿង គ្មានផ្លាកលេខ ទិសដៅពីកើតទៅលិច បើកបុកគោយន្តកន្រ្តៃពីក្រោយ ទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់ និងរងរបួសមនុស្ស២នាក់ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។

ជនរងគ្រោះ៖១-ឈ្មោះ ជា ដា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិប្រាសាទ ឃុំកំពង់ក្តី ស្រុកជីក្រែង ( អ្នកបើកបរម៉ូតូ ស្លាប់ )២-ឈ្មោះ ពៃ នុយ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិ ស្វាយតាដោក ឃុំអន្លង់សំណរ ស្រុកជីក្រែង (អ្នករួមដំណើររបួសស្រាល) អ្នកបើកបរគោយន្តកន្រ្តៃបានបើកគេចខ្លួនបាត់ ក្រោយពេលកើតហេតុ ។ រីឯជនរងគ្រោះ បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ជួយសង្រ្គោះផងដែរ ។

ករណីខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីលក និងស្វែងរកភាគីម្ខាងទៀតឲ្យចូលខ្លួនដោះស្រាយតាមនីតិវិធីផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះ ត្រូវប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់