កណ្តាលៈ នៅថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី មានករណីមនុស្សធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចដីចម្ការស្វាយ ក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សពជនរងគ្រោះឈ្មោះ អាន សុខដាវ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
វត្ថុតាងចាប់យក៖ ខ្សែកាបតូច ពណ៌ខ្មៅប្រវែង១.៤០ម៉ែត្រ ។
សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ជីតា ជនរងគ្រោះឈ្មោះ ហឿង អាន ភេទប្រុស អាយុ៧៣ឆ្នាំ បានឲ្យដឹងថា ជនរងគ្រោះតែងតែដើរលេងបាត់ពីផ្ទះ មិនសូវចូលផ្ទះហើយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៧ព្រឹក ជនរងគ្រោះបានសុំលុយជីតា១០ដុល្លារ ដើម្បីទៅធ្វើការ ក៏ឲ្យជនរងគ្រោះថា ធ្វើការកែខ្លួនទៅ ។ លុះដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល១០នាទី ឈ្មោះ មួង ផា ភេទស្រី អាយុ៤៩ឆ្នាំ ដែលរស់នៅម្តុំស្ពានព្រែកសំរោង បានឃើញជនរងគ្រោះដើរនៅស្ពានព្រែកសំរោង ដោយមុខស្ងួតមិនស្តីអ្វីទាំងអស់ ដើរទៅ ដើរមក មិនដឹងមកពីណា ។ វេលាម៉ោង១០និង៤០នាទី ថ្ងៃខែដល់ដែល ឈ្មោះ មួង ផា បាន បាននិយាយទូរស័ព្ទនៅក្រោយផ្ទះ ជាប់ដីចម្ការស្វាយ ក៏ក្រឡេកមើលទៅឃើញមនុស្សចងក ជាប់ទៅនិងដើមស្វាយ ក៏បានស្រែហៅអ្នកជិះខាង និងមេភូមិឲ្យជួយមើល ក៏ទៅមើលឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ ។ បន្ទាប់មកក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចចុះធ្វើការពិនិត្យ។
សមាសភាពចូលរួមពិនិត្យ សមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាសាកសពមានស្នាមខ្មៅជុំវិញក ជ្រាំទ្រុឌជារង្វង់លើគ្រាប់ពោន ក ទន់ធម្មតា ធ្មេញខាំអណ្តាត ចុងត្រដាប់ភេទមានទឹករំអិល ក្បាល ដងខ្លួន អវៈយវៈពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ។
ការសន្និដ្ឋាន៖ តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញនិងលោកគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារអត្តឃាត(ចងក) ។ សាកសពត្រូវបានប្រគល់ជូនជីតាយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់