ចំណេះដឹង៖ ជាក់ស្តែងសេកសោមមិនប្រាកដថាចេះនិយាយទេ។ វាគ្រាន់តែចេះធ្វើត្រាប់តាមយើងប៉ុណ្ណោះ ហើយមិនមែនមានពូជសេកនេះទេ មានពូជសត្វស្លាបខ្លះដូចជា Mainates (បក្សីសន្តានចាប់នៅម៉ាឡេស៉ី) ក្អែក និងទៀវ (សន្តានចាបមានរោមស្លាបពណ៌ខ្មៅអុជ សៗ) អាចត្រាប់តាមសំឡេងមនុស្សច្បាស់ជាង ឬអន់ជាងសត្វសេក។
នៅក្នុងពូជសន្តានសេក ដែលមានកាយសម្បទានពីកំណើតល្អជាងគេ គឺសេក Gris Du Gabon។ ដើម្បីអាចធ្វើត្រាប់តាមសំឡេងយើងបាន វាត្រូវមានទាំងព្រមនូវស្មារតីចងចាំបានល្អ និងបំពង់សំឡេងយ៉ាងពិសេស។ ដូចបក្សីទាំងអស់ដែរ សត្វដែលចេះហើរមានសរីរាង្គបំពង់សំឡេងមួយ។ សរីរាង្គនេះស្ថិតនៅត្រង់ចំណុចបំបែក នៃបំពង់ខ្យល ជាទងសួតធំពីរបង្កើតបានជាកងឆ្អឹងខ្ចី និងភ្ជាប់គ្នារវាងទងសួតដោយសាច់ដុំ។ ហេតុនេះសត្វស្លាបទាំងឡាយអាចរលាក់សំឡេងឲ្យឡើងចុះជាបទចម្រៀងយ៉ាងពិរោះ។
ផ្ទុយពីសត្វស្លាបផ្សេងៗទៀត សត្វសេកមានអណ្តាតដែលមានសាច់ដុំច្រើនណាស់ និងអាចកម្រើកបានដែលអំណោយផលដល់វាក្នុងការបញ្ចេញសំឡេងបានច្រើនបែបផ្សេងៗគ្នា។ ដូច្នេះសេកក៏អាចបញ្ចេញសំឡេងសាំញ៉ាំបានដែរ ដូចជាសំឡេងរោទិ៍របស់ទូរស័ព្ទ, សំឡេងសង្កៀត (សូរង៉េត ង៉ត) របស់ទ្វារ ច្បាស់ជាងនេះទៀត គឺសម្តីរបស់យើង៕



មតិយោបល់