បន្ទាយមានជ័យៈ នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ សពត្រូវបានរកឃើញហើយ ករណីបុរសម្នាក់ ជិះម៉ូតូបុកនិងរនាំងបន្ថយល្បឿន ធ្លាក់ចូលទឹកទាំងម៉ូតូនិងមនុស្ស នៅផ្លូវវៀងក្រុង ព្រំប្រទល់ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅចំណុចសំណងមុខ៤ ។
ជនរងគ្រោះមានអាយុប្រហែល ៣២ឆ្នាំ នៅភូមិអរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា ករណីនេះ ជនរងគ្រោះបានជិះម៉ូតូបុករនាំងបន្ថយល្បឿន នៅផ្លូវវៀងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១៕
មតិយោបល់