ព័ត៌មានជាតិ

ប្រទេស​មហាអំណាច​លោក​ខាងលិច​បាន​រៀបចំ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ Belarus​ ដែលបានចាប់ខ្លួន​អ្នកកាសែត​ម្នាក់​របស់​ក្រុមប្រឆាំង

(​រ៉​យ​ទ័​រ​)​ ប្រទេស​មហាអំណាច​លោក​ខាងលិច​បាន​រៀបចំ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ Belarus​ និង​កាត់​ផ្តាច់​ចេញពី​បណ្តាញ​អាកាសចរណ៍​របស់​ខ្លួន​ ដោយ​ខឹងសម្បារ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ប្រទេស​នេះ​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ដើម្បី​ស្ទាក់​ចាប់​យន្ដហោះ​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ អាកាសចរណ៍​ Ryanair​ និង​ចាប់ខ្លួន​អ្នកកាសែត​ម្នាក់​របស់​ក្រុមប្រឆាំង​ ដែល​មន្ត្រី​ម្នាក់​និយាយ​ថា​វា​ជា​សកម្មភាព​លួច​យន្តហោះ​ ។​

 

​នៅ​ក្នុង​វី​ដេ​អូ​ដែល​បាន​បង្ហោះ​តាម​អ៊ី​ន​ធឺ​ណេ​ត​ អ្នក​សរសេរ​ប្លុក​ម្នាក់​ដែល​ត្រូវ​បាន​គេ​ឃុំឃាំង​ឈ្មោះ​ Roman​ Protasevich​ អាយុ​ ២៦​ ឆ្នាំ​បាន​និយាយ​ថា​ គាត់​មាន​សុខភាព​ល្អ​ដោយ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​មន្ទីរឃុំឃាំង​បណ្តោះអាសន្ន​នៅ​ទីក្រុង​ Minsk​ ហើយ​បាន​ទទួលស្គាល់​ថា​ខ្លួន​បាន​ដើរតួ​នាទី​ក្នុង​ការ​រៀបចំ​ការ​អុកឡុក​រំខាន​ដ៏​ធំ​មួយ​នៅ​ក្នុង​រដ្ឋធានី​កាលពី​ឆ្នាំ​មុន​។​

​នៅ​ក្នុង​វី​ដេ​អូ​នៅ​លើ​បណ្តាញ​សង្គម​ Telegram​ គាត់​បាន​ពាក់​អាវយឺត​ព​ណ៍​ខ្មៅ​ ហើយ​បាន​ក្តោប​ដៃ​យ៉ាង​តឹង​ដាក់​ចំពោះ​មុខ​គាត់​។​ ការ​អត្ថាធិប្បាយ​ត្រូវ​បាន​ច្រានចោល​ភ្លាមៗ​ដោយ​មិត្តភក្តិ​របស់​គាត់​រួម​ទាំង​ឪពុក​របស់​គាត់​ផង​ដែរ​ដែល​និយាយ​ថា​លោក​ត្រូវ​បាន​គេ​បង្ខិតបង្ខំ​។​

​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ប្រទេស​ប៉ូ​ឡូញ​លោក​ Pawel​ Jablonski​ បាន​ប្រាប់​ទូរទស្សន៍​ឯកជន​ TVN24​ ថា​រដ្ឋាភិបាល​របស់​លោក​បានលឺ​ពី​ម្តាយ​របស់​លោក​ Protasevich​ អំពី​សុខភាព​ទន់ខ្សោយ​របស់​លោក​ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​។​

​ក្រសួងមហាផ្ទៃ​ Belarus​ បាន​និយាយ​ថា​លោក​ Protasevich​ កំពុង​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ ហើយ​មិន​បាន​ត្អូញត្អែរ​អំពី​បញ្ហា​សុខភាព​នោះ​ទេ​។​

​កាលពី​ថ្ងៃ​ច័ន្ទ​ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ Joe​ Biden​ បាន​ថ្កោលទោស​ប្រទេស​ Belarus​ ចំពោះ​សកម្មភាព​របស់​ខ្លួន​ ហើយ​បាន​និយាយ​ថា​ គាត់​បាន​ស្នើ​សុំ​ឱ្យ​ទីប្រឹក្សា​របស់​លោក​ឲ្យ​ផ្តល់​ជម្រើស​ដល់​រូប​លោក​ដើម្បី​ចាប់​អ្នក​ដែល​ប្រព្រឹត្តិ​ឱ្យ​ទទួលខុសត្រូវ​ ៕

 

មតិយោបល់