លោកតាវ័យ ៦២ឆ្នាំម្នាក់ មានសតិមិនគ្រប់ បានចង.កសម្លាប់ខ្លួន

កំពង់ធំៈ នៅវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ មានករណីមនុស្សស្លាប់ដោយធ្វើអត្តឃាត (ចង.ក) នៅភូមិចាន់សេរី ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សពឈ្មោះ សំ ហាប ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរនៅភូមិកើតហេតុខាងលើ។

ដឹងព័ត៌មានខាងលើភ្លាមសមត្ថកិច្ចជំនាញ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារ សព ដើម្បីចូលរួមពិនិត្យ ទីកន្លែងកើតហេតុ ។

សន្និដ្ឋាន៖ យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកសពជនរងគ្រោះ (សតិមិនគ្រប់) ស្លាប់ដោយសារការធ្វើអត្តឃាត(ចង.ក)ខ្លួនឯងមិនមានការពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។

ក្រោយត្រួតពិនិត្យកោសល្យវិច័យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *