ព័ត៌មានជាតិ

រថយន្ដ ២គ្រឿង ឆ្លងចរន្ដប្រព័ន្ធបញ្ជា ត្រូវអគ្គិភ័យឆាបឆេះ ខណៈបើកពីខេត្តកំពង់ស្ពឺទៅដឹកបន្លែនៅភ្នំពេញ

កំពង់ស្ពឺ: អគ្គិភ័យបានឆាបឆេះរថយន្ដ ២គ្រឿង នៅគោលដៅផ្សេង គ្នានៅក្នុងខេត្ដកំពង់ស្ពឺ បណ្ដាលឲ្យមានការឆោឡោទាំងកណ្ដាលយប់ ឈានចូលយប់ថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០ កាលពីវេលាម៉ោង ១និង០០នាទីយប់ មានករណីឆេះរថយន្ត ១គ្រឿង នៅត្រង់ចំណុចលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៤៤ ស្ថិតភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

មានម្ចាស់កម្មសិទ្ធឈ្មោះ គីម សុធាន រស់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ គោលបំណង ទៅដឹកបន្លែទៅផ្សារដើមគរ រាជធានីភ្នំពេញ មកលក់នៅផ្សារកំពង់ស្ពឺ ។ រថយន្តម៉ាក់ នីសាន់ ស្លាកលេខ ភ្នំពេញ 2AV-8554 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៥។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តភ្លើងអាគុយ ។

ដំណើររឿង៖ កាលពីវេលាម៉ោង ១២និង៤៥នាទី លើផ្លូវជាតិលេខ៤៤ ចន្លោះគីទ្បូម៉ែត្រលេខ៤៤-៤៥ ស្ថិតក្នុងភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆេះរថយន្ដចំនួន០១គ្រឿង ម្ចាស់រថយន្ដមានឈ្មោះ ហែម ប៊ុនណា ភេទប្រុស រស់នៅភូមិ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
រថយន្តម៉ាក តូយ៉ូតា កាមរីឆ្លាម ពណ៌ទឹកមាស ស៊េរីឆ្នាំ១៩៩៨ ស្លាកលេខ ភ្នំពេញ 2F-2205 ខណ:ពេលកំពុងបើកបរលើផ្លូវលេខ៤៤ មូលហេតុ បណ្តាលមកពីឆ្លងចរន្តភ្លើងអាគុយ ។

ប្រតិបត្ដិការ នេះកម្លាំងនគរបាលអគ្គិភ័យប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង៖
១-រថយន្ដអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ។
២-រថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន ១គ្រឿ ង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ។

ករណីទាំងពីរខាងលើមិនបង្កឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ប៉ុន្តែបានបំផ្លាញទ្រព្យសម្បត្ដិគឺ រថយន្ដឆេះខូចខាតទាំងស្រុង សំណូមពរ បងប្អូនម្ចាស់យានយន្ត ឬជាងជួសជលរថយន្ដតុបតែង គ្រឿងបំពាក់គ្រប់ប្រភេទ មេត្ដាអនុវត្តឲ្យបានតាមលក្ខណ:ស្ដង់ដារបទដ្ឋានបច្ចេកទេសយានយន្ត ៕

មតិយោបល់