ព័ត៌មានជាតិ

First News: រថយន្តណាវ៉ារ៉ាបុកម៉ូតូ ស្លាប់និងរបួស៩នាក់

បាត់ដំបងៈ តាមសេចក្តីរាយការណ៍មកថា នៅមុននេះបន្តិចមានគ្រោះថ្នាក់ចរាចរមួយ រវាងរថយន្តណាវ៉ារ៉ា មួយគ្រឿងពាក់ស្លាកលេខ ២AI 07 00 បានបុកម៉ូតូឌ្រីមសេ ១២៥ ស៊េរី២០១៦មួយគ្រឿង ខ្ទាតចូលតៅក្នុងបឹង បណ្តាលឲ្យស្លាប់នារីវ័យក្មេងពីរនាក់ជាអ្នកជិះម៉ូតូ និង៥នាក់ផ្សេងទៀតជិះក្នុងរថយន្តរងរបួសធ្ងន់និងស្រាល ដោយសាររថយន្តរេចង្កូតធ្លាក់ចូលបឹងផងដែរ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា រថយន្តខាងលើ បានបើកចេញពីទឹកដីថៃជាលក្ខណៈគ្រួសារ នឹងផ្ទុកផ្លែធូរ៉េន ចំនួន បើកកាត់តាមស្រុកសំឡូត ហើយបានមកដលើចំណុចខាងលើក៏ ធ្លាក់ជង្ហុក បណ្តាលឲ្យរេចង្កូតជ្រុលទៅបុកម៉ូតូនារីពីរនាក់ខាងលើ បណ្តាលឲ្យធ្លាក់ទឹកបឹងទាំងរថយ្តទាំងម៉ូតូ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សុជាតិ និង ម្នាក់ទៀតឈ្មោះ ស៊ីមរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

photo_2016-08-10_19-58-30photo_2016-08-10_19-58-38photo_2016-08-10_19-58-44photo_2016-08-10_19-58-56photo_2016-08-10_19-59-21photo_2016-08-10_19-59-31

មតិយោបល់