ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Post News ស្នើដល់ស្ថាប័នសារព័ត៌មានមួយចំនួន ត្រូវបញ្ឈប់លួចស្នាដៃរបស់អង្គភាព

ភ្នំពេញ: អង្គភាពសារព័ត៌មាន ផូស ញូ មេឌា (Post News Media Co., LTD) ដែលជាស្ថាប័នឯករាជ្យ យើងខ្ញុំសង្កេតឃើញថា ក្នុងពេលកន្លងមក និងក្នុងពេលថ្មីៗនេះ មានស្ថាប័នសារព័ត៌មាន អេឡិចត្រូនិកមួយចំនួន បានលួចចម្លងទាំងអត្ថបទ និងរូបភាពទៅផ្សព្វផ្សាយបន្ត ដោយគ្មានការសុំសិទ្ធិអនុញ្ញាតត្រឹមត្រូវពីសាមីអង្គភាពយើងខ្ញុំឡើយ។

កត្តានេះ បានធ្វើឲ្យប៉ះពាល់ និងខាតបង់ផលប្រយោជន៍យ៉ាងខ្លាំងដល់អង្គភាពយើងខ្ញុំ។ អង្គភាពសារព័ត៌មាន Post News យើងខ្ញុំយល់ឃើញថា ការចម្លង និងលួចអត្ថបទ ដែលជាស្នាដៃរបស់អង្គភាពយើងខ្ញុំនេះ គឺជាទង្វើខុសទាំងផ្លូវច្បាប់ ស្តីពីកម្មសិទ្ធិបញ្ញា និងខុសពីវិជ្ជាជីវ:សារព័ត៌មានតែម្ដង។

ដើម្បីជៀសវាងប្រឈមទៅនឹងផ្លូវច្បាប់ អង្គភាពសារព័ត៌មាន Post News សូមស្នើដល់ម្ចាស់សារព័ត៌មានអេឡិចត្រូនិក និងសារព័ត៌មានជាសន្លឹក ត្រូវបញ្ឈប់នូវទង្វើលួចស្នាដៃរបស់អង្គភាពសារព័ត៌មាន Post News ជាបន្ទាន់។ បើមានសកម្មភាពបែបនេះទៀត អង្គភាពសារព័ត៌មាន Post News នឹងប្រើប្រាស់វិធានការទៅតាមផ្លូវច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា។

គួរបញ្ជាក់ផងដែរថា អង្គភាពសារព័ត៌មាន Post News គឺជាស្ថាប័នសារព័ត៌មានមួយឯករាជ្យ ដែលធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ អេឡិចត្រូនិក រួមមាន Apps: Post News Media នៅលើទូរស័ព្ទឆ្លាតវៃ (Android និង iOS) គេហទំព័រ ( www.postnews.com.kh ) និងទំព័រហ្វេសប៊ុក (Facebook page: Post News Media | Post News)៕

Post News open letter_10-08-16_02

មតិយោបល់