ព័ត៌មានជាតិ

បែកធ្លាយថាសង្សារមានប្រពន្ធកូន នារីវ័យ ១៧ឆ្នាំម្នាក់ សម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ: នារីវ័យ ១៧ឆ្នាំម្នាក់ បានសម្រេចចិត្តមកលោតពីលើស្ពានអាកាសស្ទឹងមានជ័យ តែត្រូវសមត្ថកិច្ចឃាត់ទាន់ ដឹកតាមកង់បីមកសួរនាំនៅប៉ុស្តិ៍ស្ទឹងមានជ័យទី១ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើល កាលវេលាម៉ោង ១និង២០នាទីយប់រំលងអធ្រាតឈានចូល ថ្ងៃអាទិត្យទី១៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នារីខូចចិត្តខាងលើមានឈ្មោះ គឹម ឡេង ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ ធ្វើនៅហាងមួយកន្លែង ស្នាក់ជិតស្ទូតឌីយោ ប៉ុស្តិ៍បាយ័ន សង្កាត់ស្ទឹងមានជ័យ១ មានស្រុកកំណើតនៅ ខេត្តបន្ទាយមានជ័យ។

យោងតាមប្រភពពីនារីខាងលើបានឲ្យដឹងថា មុនពេលកើតរូបនាងចូលរួមកម្មវិធីផឹកស៊ីជួបជុំគ្នាជាមួយម្ចាស់ហាង ដោយមានសង្សាររបស់ខ្លួនចូលរួមដែរ ខណ: ពេលស្រវឹងស្រឿងបានបែកធ្លាយថា សង្សាររបស់ខ្លួនមានប្រពន្ធនិងកូន ទើបនាងខូចចិត្ត ស្អិតទ្រូង បានដើរស្រែកយំពីកន្លែងផឹកស៊ី ដើរសំដៅមកលោតទឹកធ្វើអត្តឃាតសម្លាប់ខ្លួនពីលើស្ពានស្ទឹង ដើម្បីបញ្ចប់ជីវិតតែ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ទាន់ នឹងបានដឹកតាមកង់បីយកមកប៉ុស្តិ៍ដើម្បីឲ្យស្ងប់ចិត្ត៕

មតិយោបល់