ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្តបុកបង្គោលភ្លើងបាក់អស់ចំនួន ៤ដើម ហើយរត់គេចខ្លួនបាត់ស្រមោល

កោះកុង: នៅថ្ងៃអាទិត្យ ១៣រោច ខែមិគសិរ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង ៦និង០០នាទីព្រឹក កម្លាំងប៉ុស្តិ៍ បឹងព្រាវ និងកម្លាំងផ្នែកសណ្តាប់ធ្នាប់ បានចុះដល់ទីកន្លែងកើតហេតុក្រោយ បានទទួលព័ត៌មានថា មានករណីឧបទ្ទវហេតុ (គ្រោះថ្នាក់បើកបររថយន្តបង្ករឡើងដោយខ្លួនឯង) នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ១៥១-១៥២ ស្ថិតក្នុងភូមិអូជ្រៅ ឃុំបឹងព្រាវ
បណ្តាលឲ្យបាក់បង្គោលសុវត្តិភាពចំណាំងផ្លាតចិញ្ចើមផ្លូវ ចំនួន ៤ដើម។

រថយន្តម៉ាក ព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BA-7870 ពណ៌ទឹកប្រាក់ បើកបរដោយជនជាតិចិន ពុំមានរងរបួសឡើយ។

ពេលកម្លាំងទៅដល់ម្ចាស់រថយន្តបានចេញទៅបាត់ទុករថយន្តចោលនៅកន្លែងកើតហេតុ។
បច្ចុប្បន្នកម្លាំងរង់ចាំម្ចាស់មកស្ទូចរថយន្ត និងសងថ្លៃការខូចខាតបង្គោលរបស់សាធារណ:ការ៕

មតិយោបល់