ព័ត៌មានជាតិ

ហិង្សាដោយចេតនាប៉ូលិសឃាត់ភ្លាមៗនៅខេត្តព្រះវិហារ

ព្រះវិហារ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្វាយតាមបណ្តាញសង្គមបានឲ្យដឹងថា តាមបណ្តាញថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ តាមការិយាយប្រឆាំងការជួញដួរ និងការពារអនីតិជនបានឲ្យដឹងថាមានករណីអំពើហិង្សា កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ២០:០០នាទី នៅចំណុចផ្ទះជនរងគ្រោះ ដែលមានឈ្មោះ កិមធួន ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ កសិករ ស្ថិតនៅភូមិជោគជ័យ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ ។ កម្លាំសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ែម ដំ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកសិករ ។ អ្នកទាំងពីររស់នៅភូមិកើតហេតុខាងលើ។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចយើងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តចាត់ការតាម នីតិវិធីច្បាប់៕

 

មតិយោបល់