ព័ត៌មានជាតិ

ចុម! សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ អំពើលួច (ម៉ូតូ )

សៀមរាប: យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន ធិតា ហៅពិក ភេទស្រី កេីតនៅថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០០៤ (១៦ឆ្នាំ)រស់នៅ ភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប មុខរបរសិស្ស ពាក់ព័ន្ធបទល្មើសអំពើលួច(ម៉ូតូ) កើតហេតុនៅវេលាម៉ោង ០៦ និង០៨នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ចំណុចផ្សារពួក ដីភូមិចំបក់ហែ ឃុំពួក ស្រុកពួក ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ វង្ស ណាវីន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅ ភូមិពពិស សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាបមុខរបរកសិករ បានបាត់ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំផលិត២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1V-8105 លេខតួ.លេខម៉ាស៊ីន 9740664 គុណភាពមធ្យម ខណ:ពេលដែលរងគ្រោះជិះម៉ូតូមកលក់បន្លែនៅផ្សារពួក ទុកពុំបានចាក់សោ ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា : ករណីនេះ សមត្ថកិច្ចបានចុះស្រាវជ្រាវ និងពិនិត្យកាមេរ៉ាវីដេអូសុវត្ថិភាព ហើយកំណត់បានមុខសញ្ញាជនសង្ស័យរហូតឈានទៅដល់ការនាំខ្លួនមកសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា: ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតមែន។
លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបន្តទៀតថា : ម៉ូតូនេះគឺត្រូវបានជ្រុះកូនសោបាត់ថ្ងៃមុន (ម្ចាស់ធ្វើសោថ្មី) ហើយជនសង្ស័យរើសបានកូនសោរម៉ូតូនេះទុករហូតបានយកកូនសោចាក់ធ្វើសកម្មភាពលួចតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដេីម្បីអនុវត្តតាមនីតិវិធីបន្ត។
ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ជូនម្ចាស់ដេីមវិញ ៕

 

មតិយោបល់