ព័ត៌មានជាតិ

Update៖ ម្ដាយគ្រាន់តែឃើញសពកូនប្រុសភ្លាមដួលសន្លប់ហ្នឹងដី រីឯប្រពន្ធទន់ដៃជើង! ករណីកង់បីកៀរម៉ូតូសន្តិសុខ បណ្ដាលឲ្យដួលបោកក្បាលស្លាប់

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ មានករណីកង់បីម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ស្ថិតតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ មុខសណ្ឋាគារកាំបូឌីយ៉ាណា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ស៊ូ លី ភេទប្រុស អាយុ ៣៤ឆ្នាំ មានមុខរបរសន្តិសុខ បច្ចុប្បន្នស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FO-9942 ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ បើកបរម៉ូតូតាមបណ្ដោយផ្លូវខាងលើ ស្របទិសគ្នាជាមួយម៉ូតូកង់បី ហើយក៏ត្រូវម៉ូតូកង់បីនោះ បើកមកពីក្រោយកៀរ បណ្ដាលឲ្យដួលបោកក្បាលស្លាប់មួយរំពេច យ៉ាងអាណោចអាធ័ម បន្សល់ទុកកូន និងប្រពន្ធទើបសម្រាល ឲ្យកំព្រា ករណីនេះ បន្ទាប់ពីកើតហេតុភ្លាមៗម៉ូតូកង់បីបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង និងស្វែងរកសាច់ញាតិ ដើម្បីប្រគល់សពជូន យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់