ព័ត៌មានជាតិ

បុរស២នាក់ ផឹកស្រាបៀរនៅកោះពេជ្រអស់១ថូ ជិះម៉ូតូឌុបគ្នា ត្រឡប់ទៅផ្ទះ បុកខឿនពុះចែកទ្រូងផ្លូវស្លាប់ម្នាក់

ភ្នំពេញ: នៅយប់ថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០១ និង ០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បុរស២នាក់ បន្ទាប់ពីផឹកស្រាបៀរអស់មួយថូ រួចជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីកោះពេជ្រយ៉ាងលឿន ធ្វើដំណើរត្រឡប់ទៅផ្ទះ លុះមកដល់ពាក់កណ្តាលផ្លូវ ត្រង់ចំណុចផ្លូវកោង មិនបន្ថយល្បឿន ជ្រុលបុកទ្រូងផ្លូវ បណ្តាលឲ្យដួលស្លាប់ម្នាក់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅវេលាម៉ោង០១និង០០នាកទីយប់ថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០២០ មានបុរស២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក ឌ្រីមសង់០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1GY 1527 ចេញពីកោះពេជ្រ បន្ទាប់ពីផឹកស្រាបៀរអស់១ថូ រួចមកធ្វើដំណើរត្រឡប់ទៅផ្ទះ ក្នុងស្ថានភាពស្រវឹងស្រាជោក ហើយបើកបរក្នុងល្បឿនយ៉ាងលឿនដូចហោះ ។ លុះបើកបរមកដល់ចំណុចកើតហេតុផ្លូវកោង មិនបន្ថយល្បឿនក៏ជ្រុលទៅបុកទ្រូងផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់ទាំងពីរនាក់ នៅលើដងផ្លូវ ត្រូវបានឡានពេទ្យដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ផងដែរ ។

ជនរងគ្រោះទាំងពីរនាក់ ក្នុងហេតុការណ៍ខាងលើនេះ ត្រូវបានស្លាប់ម្នាក់ ខណ:បញ្ជូនដល់មន្ទីរពេទ្យសួគ៌ា ដោយសារបោកក្បាលខ្លាំងពេក និងម្នាក់ទៀត ដែលជាអ្នករួមដំណើរជាមួយរងរបួសធ្ងន់ កំពុងសម្រាកព្យាបាល ។ សាកសពជនរងឈ្មោះ ប៉ុន ដាវីត ត្រូវបានគេដឹងថា ជាបុគ្គលិកបម្រើការងារ នៅក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែង។

សាកសពជនរងគ្រោះ ត្រូវបានមន្ទីរពេទ្យដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់