ព័ត៌មានជាតិ

ឡានស្ទូច និងដឹកគ្រឿងចក្រ សេងទ្រី សើយគូទរថយន្តកាម៉ារី១គ្រឿងទាំងព្រឹក នៅខណ្ឌដង្កោ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងឡានស្ទូច និងដឹកគ្រឿងចក្រ សេងទ្រី បុករថយន្តកាម៉ារី១គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងពិតប្រាកដនោះទេ ។ ខណ:នេះសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលើ ដើម្បីធ្វើការសម្របសម្រួលឲ្យម្ចាស់ភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នា ។

ករណីខាងលើនេះ មិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តនៅពេលក្រោយទៀត ៕

មតិយោបល់