ព័ត៌មានជាតិ

មិនដឹងម្ចាស់គាត់…! អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខ្ទេចនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីនៅវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្តោយផ្លូវលំ ភូមិត្រពាំងថ្លឹង ទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះជា ម្ចាស់ផ្ទះឈ្មោះ សែម លាភ ភេទស្រី អាយុ ៣២ឆ្នាំ (ជនជាតិ ខ្មែរ) មុខរបរ : នៅផ្ទះ
មូលហេតុ : ឆ្លងចរន្តអគ្គិសនី
ប្រភេទសំណង់: ផ្ទះឈេីប្រក់ក្បឿង (ទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ)
ខូចខាតសម្ភារ: ឆេះផ្ទះសង់ពីឈេីប្រក់ក្បឿង (ទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ ) អស់ចំនួន ១ខ្នង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ

ហេតុការខាងលើមានការជួយរថយន្តការិយា ល័យ អគ្គិភ័យ ចំនួន ៤គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៤ម៉ែត្រគូប ពន្លត់ចប់នៅវេលាម៉ោង ៥និង៥៥នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល៕

 

មតិយោបល់