ព័ត៌មានជាតិ

អង់គ្លេសសន្យាទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ២០,០០០នាក់, តែក្រុមអ្នករិះគន់ថាមិនទាន់គ្រប់គ្រាន់

 

(កាប៊ុល)៖ រដ្ឋាភិបាលអង់គ្លេសបានសន្យាថានឹងទទួលយក ប្រជាជនអាហ្វហ្កានីស្ថានរាប់ម៉ឺននាក់ បន្ទាប់ពីក្រុមតាលីបង់ត្រឡប់មកកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថាន។

ការប្រកាសទទួលយកជនភៀសខ្លួនខាងលើ ធ្វើឡើងក្រោមផែនការតាំងទីលំនៅថ្មីសម្រាប់ប្រជាជនអាហ្វហ្កានីស្ថានងាយរងគ្រោះបំផុត របស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ដែលសន្យាថាចក្រភពអង់គ្លេសនឹងទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ២០,០០០នាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ តែក្រុមអ្នករិះគន់ថា ការទទួលយកជនភៀសខ្លួនទាំងនេះមិនទាន់គ្រប់គ្រាន់ ដោយពួកគេចង់ឱ្យ អង់គ្លេសទទួលជនភៀសខ្លួនអាហ្វហ្កានីស្ថានច្រើនជាងនេះ។

បើតាមផែនការរបស់លោក ចនសុនជនភៀសខ្លួន ៥,០០០នាក់ ក្នុងនោះមានស្ត្រី, ក្មេងស្រី និងអ្នកងាយរងគ្រោះបំផុតនឹងត្រូវបានអនុញ្ញាតឱ្យតាំងទីលំក្នុងនាមជា
ជនភៀសខ្លួនទទួលបានសិទ្ធិជ្រកកោនស្របច្បាប់ នៅក្នុងចក្រភពអង់គ្លេសក្នុងឆ្នាំដំបូង (ឆ្នាំ២០២១នេះ) នៃផែនការរបស់លោក ចនសុន៕

ប្រភព៖​​​​​​ Sky News

 

មតិយោបល់