សៀមរាបៈ ថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នួ ឆ្នាំ២០២០ វេលាម៉ោង២១និង១៤ នាទីយប់ រលត់ទៅវិញនៅម៉ោង២១និង ៣០នាទីយប់ ។ មានករណីភ្លើងឆេះកុដិលោកវត្តគគី នៅចំណុចភូមិ ស្រិតខាងកើត ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចុះផ្លូវជាតិលេខ៦ ចម្ងាយពីអធិការ៦គីឡូម៉េត្រ ។
ករណីខាងលើនេះ បណ្តាលឲ្យខូចខាតរួមមាន៖ កុដិមួយខ្នង ទំហំ ៦×៩ ម៉ែត្រ កំពស់៥ម៉ែត្រ ប្រក់ស៊ីប្រូ ជញ្ជាំងក្ដារ ឆេះអស់ទាំងស្រុង សម្ភារៈនៅក្នុងកុដិ៖ កន្ទេលខ្នើយចាស់ៗមួយចំនួន, ខ្សែភ្លើងប្រើប្រាស់ក្នងវត្ត១ដុំ, គ្រែ ០១ និងចានឆ្នាំងមួយចំនួន
មូលហេតុ៖ បណ្តាលមកពីផ្ទុះសេខ្សែភ្លើងចេញពីព្រះវិហារ ។
អគ្គិភ័យនេះមិនបណ្ដាលឲ្យឆេះឆ្លងទៅកុដិផ្សេងទៀតទេ ប្រជាពលរដ្ឋ និងក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រងទាន់ពេល ។
រថយន្តពន្លត់អគ្គិភ័យអធិការស្រុកប្រាសាទបាគង បានចេញជួយអន្តរាគន៍ ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ដ ។
ពេលកំពុងកើតហេតុកម្លាំងប៉ុស្ដិ៍និងប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋជួយអន្តរាគន៍ជាច្រើនផងដែរ៕
មតិយោបល់