បើតាមគេហទំព័របរទេសនានាដែលបានចុះផ្សាយនៅថ្ងៃទី ៣០ខែធ្នូ ឆ្នាំ ២០១៣ ឲ្យដឹងថា គូស្វាមីភរិយា ឈ្មោះនាង Nicia McNelley និងលោក Quinta Johnson ជនជាតិអាមេរិកមានភាពសប្បាយរីករាយយ៉ាងខ្លាំងចំពោះការស្វាគមន៍នៃការចាប់កំណើតកូនប្រុសរបស់ពួកគេ។
ទារកដែលទើបនឹងកើតនេះមានឈ្មោះថា Lawrence Johnson ដែលអ្នកទាំងពីរយល់ថាជាការប្រទានពីព្រះជាម្ចាស់ និងនាំលាភសំណាងសម្រាប់ពួកគេ។ ទារកនេះបានកើតនៅថ្ងៃសុក្រទី២០ ខែធ្នូ ដោយការវះកាត់នៅមន្ទីរពេទ្យ Gainesville រដ្ឋ Florida សហរដ្ឋអាមេរិក ព្រោះតែមានទម្ងន់ធ្ងន់ពេក។
តាមរបាយការណ៍ឲ្យដឹងថាទារកដ៏ធំនេះមានកម្ពស់ ៥៧សងទីម៉ែត្រ និងទម្ងន់រហូតដល់ទៅ ៦,៣៥ គីឡូក្រាម ដែលមិនធ្លាប់មានពីមុនមកឡើយ ទោះជាយ៉ាងណា ខណៈដែលបំបៅដោះទារកនោះប្រែក្លាយទៅជាស្លេកពិបាកដកដង្ហើម ត្រូវការអុកស៊ីសែនបន្ថែម។
ប៉ុន្តែបច្ចុប្បន្ននេះទារកមានសុខភាពល្អប្រសើ ហើយក្រុមគ្រូពេទ្យកំពុងតែធ្វើការព្យាបាលដោយយកចិត្តទុកដាក់បំផុតដោយសង្ឍឹមថាទៅថ្ងៃអនាគតទារកនឹងមានសុខភាពល្អធម្មតា៕
មតិយោបល់