ព័ត៌មានជាតិ

ភ្ញាក់ផ្អើលទាំងយប់! ប្រទះឃើញពស់ថ្លាន់ដ៏ធំមួយក្បាល មានទម្ងន់ជាច្រើនគីឡូ នៅខណ្ឌមានជ័យ

ភ្នំពេញ: នៅវេលាម៉ោង០១និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីប្រទះឃើញពស់ថ្លាន់មួយក្បាល ដ៏ធំមានទម្ងន់ប្រហែលជា៣០គីឡូ ដែលមានប្រវែងជាង២ម៉ែត្រ ស្ថិតនៅក្នុងភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីដែលប្រទះឃើញសត្វពស់ថ្លាន់មួយក្បាល ដ៏ធំខាងលើនេះ ប្រជាពលរដ្ឋនៅក្បែរនោះ មានការភ្ញាក់ផ្អើល បាននាំគ្នាឈរចោមរោមមើល ទាំងយប់អធ្រាត្រ នូវព្រឹត្តិការណ៍ចម្លែកមួយនេះ ។ អ្នកខ្លះឲ្យយោបល់ថា យកសម្បកការ៉ុងចាប់ពស់ ច្រកចូលនាំយកទៅប៉ុស្តិ៍ ប្រគល់ឲ្យសមត្ថកិច្ចនគរបាល ដែលពាក់ព័ន្ធ ។

ប៉ុន្តែគ្មានអ្នកជំនាញក្នុងការចាប់ពស់ដ៏ធំមួយក្បាលខាងលើនោះទេ និងមានការភ័យខ្លាច ដោយឃើញដងខ្លួនវាធំពេក ។ ដូច្នេះគ្មានអ្នកណាម្នាក់ ក្លាហានចូលទៅជិតដើម្បីចាប់វា ។ ពស់នេះហាក់ដូចជាមានអ្វីម្យ៉ាងដ៏ចម្លែក ធ្វើឲ្យអ្នកបានឃើញមិនហ៊ានចូលទៅជិត ដើម្បីចាប់ច្រកដាក់ការ៉ុងនោះទេ ។ ពស់នេះវាឆ្វាយរង្វែលព័ន្ធព័ទ្ធនៅលើគំនរការ៉ុ ច្រកកម្ទេចថ្មទុកចោលមួយកន្លែង ដែលប្រជាពលរដ្ឋប្រទះឃើញ ។

ករណីនេះ មានតែសមត្ថកិច្ចដែលពាក់ព័ន្ធនោះទេ ពិសេសមន្រ្តីអរក្សសត្វព្រៃ ចាប់យកទៅលែងទីព្រៃ ដែលជាជម្រកមានសុវត្ថិភាព សម្រាប់សត្វក្នុងការរស់ ដែលមិនជួបហានិភ័យដល់វា ៕

មតិយោបល់