ព័ត៌មានជាតិ

រថយន្តកាមរី ពាក់ផ្លាកលេខ ភ្នំពេញ 2K 44 79 បើកលឿនជ្រុលបុក CRV ពេញទំហឹង បណ្តាលឲ្យខ្ទាតទៅប៉ះស្រ្តីម្នាក់ រងរបួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹងស្រាជោកជាំ មានល្បឿនយ៉ាងលឿនបានជ្រុលទៅបុក រថយន្ត CRV ពីខាងក្រោយពេញទំហឹង បណ្ដាលឲ្យនេះខ្ទាតទៅប៉ះស្រ្តីម្នាក់ កំពុងរើសអេតចាយរងរបួស និងខូចខាតរថយន្តស្ទើរទាំងស្រុង ។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃច័ន្ទទី១៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ វេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត័មាន ពីម្ចាស់រថយន្តបង្ក បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តម៉ាក កាមរីហាយព្រីត មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2K 44 79 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្ត CRV ពណ៌ខ្មៅមួយគ្រឿងទៀត ដែលពាក់ផ្លាកលេខ ភ្នំពេញ 2N 28 53 ដែលចតចោលលើចិញ្ចើមផ្លូវចំពីក្រោយពេញទំហឹង បណ្តាលឲ្យរថយនេះខ្ទាតទៅប៉ះស្រ្តីម្នាក់ កំពុងរើសអេតចាយរងរបួសស្រាល និងខូចខាតរថយន្ត CRV ផ្នែកខាងក្រោយយ៉ាងដំណំ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការគ្នា ជាមួយនិងជំនាញចរាចរណ៍ ចុះមកដល់រួចជួយព្យាយាម សម្របសម្រួលឲ្យភាគីទាំងពី ធ្វើការដោះស្រាយគ្នា ចុងក្រោយរថយន្តបង្ក ព្រមសងជាសំណង ទៅឲ្យរថយន្តរងគ្រោះ ចំនួន១៣០០ដុល្លារ ដើម្បីបញ្ចប់រឿង និងសងស្ត្រីរើសអេតចាយចំនួន២០០ដុល្លា ៕

មតិយោបល់