ព័ត៌មានជាតិ

ជនជាតិថៃ បើករថយន្តចូលដីខ្មែរ បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ក្មេងម្នាក់

បន្ទាយមានជ័យៈ ជនជាតិថៃម្នាក់ បានបើករថយន្តចូលក្នុងទឹកដីខ្មែរ ហើយថែមទាំងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យកុមារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុថែមទៀតផង។

តាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១០ និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខភោជនីយដ្ឋានអង្គរជាយដែន ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា អ្នកបើករថយន្តជាជនជាតិថៃ (អត់ស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់) រថយន្តដឹកម៉ាស៊ីនច្រូតស្រូវពាក់ផ្លាក់លេខ៦៣-០៤២៩ ពណ៌សំបកឪឡឹកម៉ាកHinoមកពីលិចទៅកើតបត់ចូលក្រុមហ៊ុនខាងត្បូងផ្លូវ មុខក្រុមហ៊ុនលីអ៊ុនី បានទាក់ខ្សែទូរស័ព្ទធ្វើឲ្យដួលបង្គោលភ្លើងមកប៉ះម៉ូតូឈ្មោះម៉ៃ សុគន្ធី ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត ម៉ូតូហុងដាC១២៥ពណ៌ ខ្មៅពាក់ស្លាកលេខ បន្ទាយមានជ័យ១F៥២៣៦បើកពីកើតទៅលិច។

សមត្ថកិច្ចបន្តថា លុះធ្វើដំណើរមដល់ចំណុចកើតហេតុទាក់នឹងខ្សែទូរសព្ទ័ដួលបណ្តាលឲ្យបោកស្លាប់ឈ្មោះហេង ម៉េងហួ ភេទស្រី អាយុ០៩ឆ្នាំ ដែលជិះនៅពីក្រោយ។ ចំណែកសាកសពត្រូវបានឪពុក ម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែតរងចាំធ្វើការដោះស្រាយ៕

photo_2016-08-10_19-26-59photo_2016-08-10_19-27-07photo_2016-08-10_19-27-10photo_2016-08-10_19-27-22

មតិយោបល់