ព័ត៌មានជាតិ

ប៉ូលិសក្របួចចោលួចម៉ូតូ នៅស្រុកកោះធំ

កណ្តាល: ចោរលួចម៉ូតូម្នាក់ត្រូវបានប៉ូលិសក្របួចចាប់ខ្លួនបានក្រោយពេលធ្វើសកម្មភាពលួចម៉ូតូវីវ់ា មួយគ្រឿងកាលពីព្រឹកថ្ងៃទី ០៩ ខែសីហា នៅក្នុង ភូមិ ព្រែកស៊ឹង ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

មន្ត្រីនរគបាលស្រុកកោះធំបានឲ្យដឹងថា នៅថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ ៧ព្រឹក ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ម៉ាក SUZUKI VIVA ទៅធ្វើការលីជីកសិកម្ម នៅចំណុចឃ្លាំងជីរបស់ឈ្មោះ ឡុង គឹមហេង ដូចសព្វដង ។ ពេលទៅដល់ ក៏បានយកម៉ូតូមកទុកនៅក្បែរឃ្លាំងជី រួចដើរចូលទៅខាងក្នុង។

លុះដល់វេលាម៉ោងប្រមាណ ៨ និង១០នាទីយប់ ថ្ងៃដដែល ជនរងគ្រោះបានចេញពីធ្វើវិញ ដើរសំដៅមកយកម៉ូតូ ក៏ស្រាប់តែបាត់មិនឃើញ រួចឆោឡោ ហើយមកប្រាប់ម្ចាស់ឃ្លាំងជីឲ្យជួយឆែកកាមេរ៉ាសុវត្ថិភាពមើលទើបបានឃើញ មនុស្សប្រុសម្នាក់ពាក់អាវពណ៌ស ខោរជើងវែង ពណ៍ខ្មៅ ពាក់មួក កាតិប បានអូសយកម៉ូតូទៅបាត់ ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍សំពៅពូន បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ដើម្បីសាកសួរ បន្តស្រាវជ្រាវ និងរាយការណ៍ជូនដល់អធិការដ្ឋាន។ ដោយមានការសហការជាមួយកម្លាំងអធិការ និងប៉ុស្តិរដ្ឋបាល នៅម៉ោង ០៣ និង១៥នាទី ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦ ទើបកម្លាំងជំនាញ កំណត់បានមុខសញ្ញាជនសង្ស័យ រួចក៏បន្តទៅឃាត់ខ្លួនជនសង្ស័យ រួមទាំងម៉ូតូរបស់ជនរងគ្រោះ ដែលត្រូវបានលួចផងដែរ។

តាមការសាកសួររបស់ប៉ូលិស ជនសង្ស័យមាន ឈ្មោះ ណិប ធឿន ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ បានសារភាពថា បានលួចម៉ូតូ ជនរងគ្រោះពិតប្រាកដមែន។

ប៉ូលិសកសាងសំនុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ចំណែកម៉ូត្រូវប្រគល់ជូនទៅឲ្យមា្នក់វិញ៕

photo_2016-08-10_19-07-30

photo_2016-08-10_19-07-41

 

មតិយោបល់