ស្វាយរៀងៈ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទីរំលងអធ្រាត្រ នៅមណ្ឌលកំសាន្ត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៥៩-១៦០ ភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង បុកគ្នាបណ្ដាលឲ្យស្លាប់ជនជាតិចិន ៣នាក់ ស្រី ២នាក់ ប្រុសម្នាក់ជនជាតិខ្មែរ និងរបួសធ្ងន់។
ជាមន្រ្តីនគរបាលខេត្តកណ្ដាល ឈ្មោះ ញ៉ាត ស៊ីថុល ឋានៈជាអនុសេនីយ៍ឯក។
ដំណើររឿង៖ នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក ព្រួស ពាក់ស្លាកលេខស្វាយរៀង 2AX-5643 ធ្វើដំណើរពីលិចទៅកើត បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ និងអ្នករួមដំណើរប្រុសស្រី ៤នាក់ ជនជាតិចិន ខណៈពេលបើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នក៏បុករថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក ស្របទិសគ្នាពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង យោងតាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ ខេត្តស្វាយរៀងបានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់នោះ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់នៅកន្លែងកើតហេតុ និងរបួសធ្ងន់ រីឯរថយន្តម្ខាងទៀត ក្រោយពេលកើតហេតុបានបើករត់គេចខ្លួនបាត់។
មូលហេតុ៖ អ្នកបើកបររថយន្តម៉ាក ព្រួស ប្រើប្រាស់ល្បឿនលឿន ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់ រីឯសព ឥឡូវត្រូវបានតម្កល់នៅក្នុង វត្តពោធិ៍ថ្មី ហៅ វត្តបាវិតរង់ចាំសាច់ញាតិមកទទួលទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់