ព័ត៌មានជាតិ

ប្ដីប្រពន្ធ ២នាក់ ត្រូវរថយន្តបុកស្លាប់ យ៉ាងអាណោចអាធ័ម

ព្រះវិហារ: នៅវេលាម៉ោង ៣និង១០រសៀលនាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១លើក រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥០-៥១ លើផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដែលបណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ពីរនាក់ប្តីប្រពន្ធស្លាប់ ។

ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
– រថយន្តម៉ាក Hyundai ពណ៌ស ស្លាកលេខ ពោធិ៍សាត់ 3A-0276 ( អ្នកបើកបររត់គេចខ្លួន) ។
– ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1K-7960 បើកបរដោយឈ្មោះ ឃុត ប៊ុនធឿន ភេទប្រុស អាយុ ៤៤ឆ្នាំ ( ស្លាប់) ។ អ្នករួមដំណើរជាមួយឈ្មោះ ចង្រិត (ឈ្មោះហៅក្រៅ) ភេទស្រី អាយុ ២៤ឆ្នាំ (ស្លាប់) ។
អ្នកទាំងពីររស់នៅភូមិផ្ដៀក ឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ៕

មតិយោបល់