ព័ត៌មានជាតិ

សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំពោះសារពត៍មាន​មួយដែលបានឡាយ លើបណ្តាញសង្គម​ហ្វេសបុកថាមាន​ករណីបង្ខាំងមនុស្សខុសច្បាប់​ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ

រាជធានីភ្នំពេញ ៖ សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំពោះសារពត៍មាន​មួយដែលបានឡាយ លើបណ្តាញសង្គម​ហ្វេសបុកថាមាន​ករណីបង្ខាំងមនុស្សខុសច្បាប់​ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាក់ស្តែងជាករណីទំនាស់គ្នា រវាងសង្សារប្រុស​ស្រី​ ដែលជំពាក់លុយគេហេីយគ្មានលុយសង

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបញ្ជាក់ជូនប្រជាពលរដ្ឋទូទៅឲ្យបានជ្រាបថា​ ជាក់ស្តែងជាករណីឈ្លោះទាស់ទែងគ្នារវាងបុរស​ និងស្ត្រីម្នាក់​ ដែលត្រូវជាសង្សារនឹងគ្នា​ ដែលមានទំនាស់គ្នារឿងទៅទិញម្ហូប​ និងករណីជំពាក់លុយគេ​ ហេីយគ្មានលុយសង​ ដែលកេីតឡេីងនៅថ្ងៃទី​២៥​ ខែមេសា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១៩:០០នាទី​ ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមលើករណីនេះ​ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ឫស្សីកែវ​ បានចុះដល់ទីតាំងកេីតហេតុ​ និងបានកោះហៅភាគីទាំង២​មកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវដើម្បីធ្វេីការបំភ្លឺលេីករណីនេះ

  • ភាគីទី១​ ឈ្មោះ​ ខៀវ​ ភាព​ ភេទប្រុស​ អាយុ​៤៤ឆ្នាំ​ មុខរបរ​រត់ម៉ូតូឌុប​ មានទីលំនៅ​ផ្ទះជួល​ ផ្លូវបេតុង​ ក្រុុមទី​៩​ ភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​

  • ភាគីទី២​ ឈ្មោះ​ លឹម​ ស្រីមុំ​ ភេទស្រី​ អាយុ​៣១ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​បារីមេន​ ស្នាក់នៅជាមួយគ្នា​ ​(ត្រូវជាសង្សារ)

    ក្រោយពីធ្វើការសួររួចមកភាគីទាំង០២បានបំភ្លឺជូនសមត្ថកិច្ចថាករណីខាងលេីមិនមែនជាករណីបង្ខាំងមនុស្សដូចដែលសារព័ត៌មាន​មួយចំនួន​ ឡាយ​នោះទេ​ គឺជាការឈ្លោះប្រកែកគ្នារឿងភាគីខាងស្រីអោយភាគីខាងប្រុសទៅខ្ជីប្រាក់ពីគេចំនួន​ $១០០​ មកចាយវាយអស់តែម្នាក់ឯង​ លុះដល់ថ្ងៃសងប្រាក់ភាគីខាងស្រីគ្មានប្រាក់សងគេក៏មានការឈ្លោះប្រកែកគ្នា​ក្នុងបន្ទប់ជួល​ បន្ទាប់មកភាគីខាងស្រីបានខលវីដេអូឆាតតាមហ្វេសបុកទៅអ្នកសារពត៍មាន​ តែគាត់មិនដឹងថាអ្នកសារពត៍មានថតវីដេអូគាត់យកទៅបង្ហោះនោះទេ​។

ជាចុងបញ្ចប់ភាគីទាំង០២​ បានឯកភាពយល់ព្រមធ្វើការសម្របសម្រួលគ្នា​ ដោយធ្វេីកិច្ចសន្យាឈប់ទាក់ទងគ្នា​ ហេីយភាគីខាងស្រីជួយចេញសងប្រាក់ចំនួន​ $៤០​ ដេីម្បីបញ្ចប់រឿង ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

 

មតិយោបល់