ព័ត៌មានជាតិ

រន្ធត់ណាស់! យុវជនម្នាក់ ជិះម៉ូតូដួល ត្រូវរថយន្តកិនស្លាប់មួយរំពេច នៅលើកំណាត់ផ្លូវបេតុង

កណ្ដាល: នៅថ្ងៃពុធ ០២កើត ខែបុស្ស ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ នៅលើផ្លូវបេតុង បែកចាន វត្តស្លែង ស្ថិតនៅភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ មានម៉ូតូ០១គ្រឿង ម៉ាកហុងដា ស៊ូមើរ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរ ដោយឈ្មោះ គន់ សុខគឿន ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិ លាក់លូង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ស្លាប់នៅកន្លែងកើតហេតុ) បើកមកពីទិសខាងជើងទៅទិសខាងត្បូង (បែកចាន-វត្តស្លែង) លុះដល់ចំណុចកើតហេតុ ក៏មាន
រថយន្តធំ០១គ្រឿង មិនដឹងម៉ាកនិងផ្លាកលេខ ដែលបើកបរនៅពីមុខម៉ូតូ បានចាប់ហ្វ្រាំង បន្ថយល្បឿន ធ្វើឲ្យម៉ូតូនៅពីក្រោយចាប់ហ្វ្រាំង បណ្ដាលឲ្យដួលបោកមកខាងឆ្វេង ខ្ទាតអ្នកបើកម៉ូតូចូលគន្លងផ្លូវម្ខាងទៀត ស្របពេលនោះដែរ ក៏មានរថយន្ត០១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ (ប្រភេទបែន) ពណ៌បៃតង ពាក់ផ្លាកលេខ ព្រះសីហនុ ៣A-៧៤៨៦ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ មុនសមត្ថកិច្ចទៅដល់ ) ដែលបើកមកពីទិសខាងត្បូងទៅជើង (វត្តស្លែង-បែកចាន) ក្នុងទិសដៅបញ្ច្រាសគ្នា កិនអ្នកបើកម៉ូតូនោះស្លាប់តែម្ដង ។

សេចក្ដីសន្និដ្ឋាន ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។ ចំពោះសពកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះមធ្យោយបាយ កម្លាំងជំនាញបាន ធ្វើការវាស់វែង យកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសុំណុំរឿងតាមនីតិវិធីច្បាប់ ៕

មតិយោបល់