ព័ត៌មានជាតិ

សពបុរសម្នាក់ ត្រូវពលរដ្ឋប្រទះឃើញចងកសម្លាប់ខ្លួន នៅម៉ូតូកង់បី

ភ្នំពេញ: សាកសពបុរសវ័យចំណាស់ម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ចងកសម្លាប់ខ្លួនឯងនៅលើម៉ូតតូកង់បីឥណ្ឌារបស់ខ្លួន សពគឺអង្គុយនៅកៅអីខាងក្រោយ មានពាក់វ៉ែនតាជាប់នៅ និងមុខក្នុងដៃខាងស្តាំមានកាន់បារីមួយដើម ហើយពាក់ស្បែកជើងស៊កទាំងគូ នៅជាប់និងជើងទៀត សភាពសពមើលទៅដូចជាមនុស្សអង្គុយលេងអញ្ចឹង សពត្រូវបានអ្នករើសអេតចាយ ប្រទះឃើញនិងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន បង្កជាការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបេតុង កែងនិងផ្លូវជាតិលេខ6A ក្រោយធនាគារ ABA ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សពបុរសអ្នករត់ម៉ូតូកង់បីនោះ ត្រូវបានសាច់ញាតិប្រាប់ឲ្យដឹងថា មានឈ្មោះ នុត ភារុំ អាយុ ៤៤ ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី បច្ចុប្បន្នស្នាក់ផ្ទះជួលនៅជិតការ៉ាស់សាំងតូតាល់ ម្តុំផ្សារទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតនៅកោះដាច់ ខេត្តកណ្ដាល មានប្រពន្ធឈ្មោះ សែម ស្រីយ៉ាន អាយុ២៩ឆ្នាំ មានកូនប្រុស២នាក់ នៅក្នុងបន្ទុកគ្រួសារ ។

ប្រភពពីប្អូនថ្លៃសពបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គឺសពបុរសខាងលើ បានលើកទូរស័ព្ទមកនិយាយ ហើយក៏ឡើងបើករថយន្តចេញពីផ្ទះជួលបាត់ កាលពីវេលាម៉ោង១០យប់ ដោយមិនបានប្រាប់ថា ទៅណានោះលុះរំលង ដល់ម៉ោង១២យប់ ក៏មានសមត្ថកិច្ចខលទៅប្រាប់ប្រពន្ធគាត់ថា សពបុរសខាងលើ បានធ្វើអត្តឃាតចងក បញ្ចប់ជីវិតខ្លួនឯង នៅក្នុងម៉ូតូកង់បីស្លាប់បាត់បង់ជីវិតទៅហើយ គ្រាន់តែលឺដូច្នោះប្រពន្ធគាត់ ក៏ទន់ដៃទន់ជើងធ្វើអ្វីក៏មិនត្រូវគិតតែពីអង្គុយយំ។

ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី១៥ សពបុរសខាងលើ និងប្រពន្ធគាត់បានឈ្លោះប្រកែកពាក្យសម្តីគ្នាយ៉ាងខ្លាំង ។ ហើយពួកគាត់ជាប្អូនថ្លៃមិនដឹងថា ពួកគាត់ឈ្លោះប្រកែកគ្នា ដោយសារបញ្ហាអ្វីនោះទេ ព្រោះជារឿងផ្ទៃក្នុងគ្រួសារគាត់ ។

ក្រោយកើតហេតុសាច់ញាតិ សពក៏ដូចជាប្រពន្ធគាត់ មិនបានដាក់ពាក្យបណ្ដឹងអ្វីនោះទេ និងបានសំណូមពរ សុំយកសពទៅតម្កល់ធ្វើបុណ្យ នៅវត្តបាក់ខែង ជាស្រុកកំណើត ខាងប្រពន្ធតាមប្រពៃណី ។ បន្ទាប់ពីសាកសួរបំភ្លឺសាច់ញាតិ និងពិនិត្យជុំកន្លែងកើតហេតុ ក៏ដូចជាសពរួចសមត្ថកិច្ចក៏ប្រគល់សព ឲ្យសាច់ញាតិយកតម្តល់ធ្វើបុណ្យតាមប្រពៃណី ។ ចំពោះករណីពិតប្រាកដសមត្ថកិច្ច មិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេថា ជាករណីអ្វីឲ្យពិតប្រាកដ ព្រោះកំពុងស្រាវជ្រាវនិងតាមដានបន្តទៀត ៕

មតិយោបល់