ព័ត៌មានជាតិ

កុងតៃន័រ បើកកៀររថយន្តដឹកប្រេងក្រុមហ៊ុន TOTAL ខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើង រវាងរថយន្តសណ្តោងទូកុងតៃន័រ បានកៀររថយន្តដឹកប្រេងរបស់ក្រុមហ៊ុន TOTAL បណ្តាលឲ្យខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ក្បែរស្តុបបំបែក កែងផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញ រថយន្តកុងតៃន័រ ភ្នំពេញ 3A-9540 ពណ៌លឿងមួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុការដ្ឋានសំណង់ផង ដោយមានផ្លូវតូចផង ស្របពេលនោះ មានរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន TOTAL ពាក់ផ្លាកលេខ ភ្នំពេញ 3F -0643 មកពីក្រោយទើបកៀរគ្នាបណ្តាលឲ្យរថយន្តដឹកប្រេងរងការខូចខាតចំហៀងឆ្វេងផ្នែកខាងមុខ ខូចខាតយ៉ាងដំណំ ។ ហេតុការខាងលើ រងការខូចខាតតែសម្ភារ:មនុស្សមិនមានរបួសឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើវាស់វែងដាក់អែបខាង និងឲ្យភាគីទាំងសងខាងដោះស្រាយគ្នាមួយចំហៀនសិន៕

មតិយោបល់