ភ្នំពេញៈ នៅវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយនារី ២នាក់ និងបុរសម្នាក់ ជិះម៉ូតូដេញតាមចោរឆក់ខ្សែក បណ្ដាលឲ្យជ្រុលទៅបុកឡាំប្រឺតា ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវបេតុងខាងក្រោយសាលារៀនណតឡាញ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GI-1646។
ដណើររឿង៖ មុនពេលកើតហេតុគេជនសង្ស័យ ធ្វើដំណើរពីជើងទៅត្បូង ឆ្លងកាត់ផ្លូវព្រះមុន្នីរ៉េត ដោយបញ្រ្ចាសទិសគ្នាជាមួយម៉ូតូជនរងគ្រោះម៉ាកខាងលើ បានធ្វើសកម្មភាពឆក់ខ្សែក ទើបជនរងគ្រោះបើកម៉ូតូជិះដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកឡាំប្រឺតាកំពុងដឹកភ្ញៀវពីមុខ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ២នាក់តែម្ដង។
ករណីនេះជនសង្ស័យឆក់ខ្សែក ជនរងគ្រោះបានសម្រេច ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់