ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញ iPhone 6 នៅដើមខែកញ្ញា ហើយនឹងចេញលក់នៅក្នុងសប្ដាហ៍២នៃខែតុលា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន។
សារព័ត៌មានចិន ក្រុមហ៊ុន Apple បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញ iPhone 6 ដោយតាមការកំណត់នឹងបង្ហាញនៅក្នុងសប្ដាហ៍ទី១ ឬ២នៃខែកញ្ញា ហើយនឹងចេញលក់នៅពាក់កណ្ដាលខែតុលា ប៉ុន្តែមិនទាន់ដឹងច្បាស់ពីតម្លៃ និងប្រទេសដែលត្រូវចេញលក់នោះទេ។
កាលពីប្រកាសបង្ហាញ iPhone 5 ក្រុមហ៊ុន Apple បានជ្រើសរើសយកថ្ងៃពុធ ទី១២ខែកញ្ញា និងបានចេញលក់នៅថ្ងៃទី២១ខែកញ្ញា ហើយបង្ហាញ iPhone 5S/5C នៅថ្ងៃទី១០ខែកញ្ញា និងបានចេញលក់នៅថ្ងៃទី២០ខែកញ្ញា។
គួរបញ្ជាក់ផងដែរថា នៅពេលនេះ ព័ត៌មានជាច្រើនបានចុះផ្សាយថា Apple នឹងបង្ហាញ iPhone 6 អេក្រង់ ៤,៧អ៊ីង នៅក្នុងឆ្នាំនេះ ចំណែក iPhone 6 អេក្រង់ ៥,៥អ៊ីង និង iPhone Air នឹងបង្ហាញ នៅតាមក្រោយ៕
មតិយោបល់