ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! អគ្គិភ័យឆាបឆេះរោងបាយក្នុងវត្តជ្រៃបឹងគ្រំ នៅខេត្តកណ្តាល

កណ្តាលៈ នៅយប់ថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០២និង០០នាទី មានករណីអគ្គិភ័យឆេះរោងបាយ វត្តជ្រៃបឹងគ្រំ ដែលគ្រប់គ្រងដោយព្រះចៅអធិការ វត្តជ្រៃបឹងគ្រំព្រះនាម អយ សេងអ៊ន់ ព្រះជន្ម៣១ព្រះវស្សា ស្ថិតក្នុងភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល ។

ករណីអគ្គិភ័យនេះ បណ្តាលឲ្យឆេះសម្ភារៈខូចខាតរួមមាន៖ ១-ឆេះរោងផ្ទះបាយ១ខ្នងខូចខាត ៥០% មានទំហំ០៨ម៉ែត្រ x ២០ម៉ែត្រ កំពស់ ៣,៣០ ម៉ែត្រ ប្រក់ក្បឿង ថ្មក្រោមសំយ៉ាកដែកសង្កសី, ២-ខូចខាតចានបាយ ៣០០០ចាន,៣-ឆ្នាំងបាយ តូច២០០ឆ្នាំង,ធំ១៥ឆ្នាំង,៤-ចានដែកតូច៧០ធំ៣០,ខ្ទះឆា២០០,៥-កំសៀវ៣០,បំពងទឹកក្តៅ៣០,៦-ចង្រ្កានហ្គាសតូច១៨,៧-អង្ករ ៥បាវ ។ មិនបណ្តាលឲ្យមានមនុស្សរងរបួស ឬ ស្លាប់ឡើយ ។

សភាពនៃរឿងហេតុ៖ នៅពេលកើតហេតុ រោងបាយនេះ បានទុកចោរ ក្រោយពេលចំអិនម្ហូបពេលល្ងាចរួច តែអ្នកចំអិនម្ហូបមិនបានពន្លត់ភ្លើងឲ្យរលត់អស់ លុះដល់ម៉ោងកើតហេតុ ទើបមានអគ្គិភ័យកើតឡើង ។

មូលហេតុ៖ ឆេះបណ្តាលមកពីភ្លើងចង្រ្កានមិនបានពន្លត់ឲ្យត្រឹមត្រូវ ។

ដោយទទួលព័ត៌មានបានហើយ លោកវិរសេនីយ៍ឯក ហេង សុផល អធិការនៃអធិការដ្ឋាននគរបាលស្រុក បានដឹកនាំកម្លាំងជំនាញដោយផ្ទាល់ ចេញទៅជួយសង្រ្គោះ និងមានការសហការពីប្រជាពលរដ្ឋ ចំណុះជើងវត្តផងដែល ដោយប្រើរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកល្វាឯម អស់ទឹកចំនួន០៣រថយន្ត ទើបអគ្គិភ័យបានរលត់ជាស្ថាពរ៕

មតិយោបល់