ព័ត៌មានជាតិ

រថយន្តខេមរភូមិន្ទ 02.3.6604 សណ្តោងរ៉ឺម៉ក ឈប់អែបចិញ្ចើមផ្លូវ ត្រូវម៉ូតូបើកបុកពីក្រោយ បណ្តាលឲ្យយុវជនម្នាក់ ស្លាប់មួយរំពេច

កំពង់ស្ពឺ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៨ និង ៤០ នាទី នៅលើផ្លូវជាតិលេខ ៤៤ (១២៥.១២៦ ) ត្រង់ចំណុចភូមិចម្ការដូង ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានម៉ូតូ ០១ គ្រឿងម៉ាក HONDA DREAM C125(2013) ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1O.6148 បើកបរដោយឈ្មោះ ប៉ែន ស៊ីណាត ភេទប្រុសអាយុ ២១ ឆ្នាំ រស់នៅភូមិតាមុំ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកបរទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចខាងលើ បានបើកទៅបុកពីក្រោយរថយន្ត០១គ្រឿងម៉ាក HINO ពណ៌ ត្រីអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 02.3.6604 សណ្តោងសឺមីរ៉ឺម៉ក ពណ៌ ត្រីអ៊ី ពាក់ផ្លាកលេខខេមរភូមិន្ទ 02.4.6604 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់) ដែលកំពុងឈប់អែមលើចិញ្ចើមខាងជើងក្នុងទិសដៅស្របគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។

សពត្រូវបានប្រគល់សពជូនទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

ចំពោះវត្ថុតាងរថយន្ត និង ម៉ូតូកំពុងចាត់ចែង ដើម្បីយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋាបាលវាលពង់ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់