ព្រៃវែងៈ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០.០០ នាទីព្រឹក នៅចំណុចវាលល្វែងទោង ខាងត្បូងស្ពានភ្លោះ ចម្ងាយ២០០ម៉ែត្រ ស្ថិតនៅខាងកើតភូមិក្តឿងរាយ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
មានករណីគ្រោះថ្នាក់សង្គម ( លង់ទឹកស្លាប់ ៣ នាក់ )
+ មានជនរងគ្រោះ ៣ នាក់
១.ជនរងគ្រោះឈ្មោះ ជា មករា ភេទប្រុស អាយុ ១២ ឆ្នាំ ភូមិក្តឿងរាយ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ។
២.ជនរងគ្រោះឈ្មោះ ផៃ រ៉ាវី ភេទប្រុស អាយុ ១០ ឆ្នាំ នៅភូមិដូងវាល ឃុំក្តឿងរាយ
៣.ជនរងគ្រោះឈ្មោះ ផា ឧត្តម ភេទប្រុស អាយុ ១១ ឆ្នាំ នៅភូមិដូងវាល ស្រុកកញ្ជ្រៀច
+ ការសន្និដ្ឋាន:
~ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ
~ផ្អែកតាមការពិនិត្យជាក់ស្តែងទៅលើសាកសព
~ផ្អែកតាមការបំភ្លឺពីសាក្សីជុំវិញកន្លែងកើតហេតុ និងការបំភ្លឺពីក្រុមគ្រួសារសព បានបញ្ជាក់ថា ÷
~ឈ្មោះទាំង ៣ នាក់ខាងលើ បានបបួលគ្នា ទៅលេងទឹក ដោយមានគ្នាចូលរូមទៅ ៦ នាក់ ពេលលេងទឹកគឺមានមហាចធំ មានកន្លែងរាក់ៗ និងជ្រៅ តែជនរងគ្រោះពេលលេងទឹកមិនដឹងកន្លែងជ្រៅទេ ក៍នាំគ្នារត់លេង បណ្តាលអោយធ្លាក់ចូលរណ្តៅជ្រៅលង់ស្លាប់តែម្តង ។
បន្ទាប់ពីបានធ្វើការពិនិត្យចប់សព្វគ្រប់ និងស្តាប់ការបំភ្លឺរបស់សាក្សីនៅកន្លែងកើតហេតុ: ឃើញថា សាកសពទាំង ៣ នាក់ គឺពិតជាស្លាប់លង់ទឹកដោយខ្លួន ឯងពិតប្រាកដមែន។
ក្រោយសមត្ថកិច្ចពិនិត្យ សពរូចយើងបានប្រគល់សពទាំង ៣ នាក់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់