ព័ត៌មានជាតិ

ភ្នំពេញ! អ្នកនៅតាមបណ្តោយផ្លូវជាតិលេខ៥ ដាច់ភ្លើងជាច្រើន ភូមិសង្កាត់ជាប់គ្នា

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា សូមជម្រាបជូនថា នៅវេលាម៉ោង៨និង៥៩នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្នពីអនុស្ថានីយទី1(GS1-F15B) ដើម្បីឲ្យក្រុមការងារជួសជុលក្រចាប់ប៉ុងខ្សែបណ្តាញតង់ស្យុងមធ្យម (PG Clamp ) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ(១) តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក និងភូមិលូ សង្កាត់ស្វាយប៉ាក (២) ភូមិបឹងឈូក ភូមិក សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១០និង៣០នាទីព្រឹកនេះ៕

មតិយោបល់