ព័ត៌មានជាតិ

ឆ្លងចរន្តឆេះបង្គោលភ្លើងបង្កជាអណ្ដាតភ្លើងឆេះឡើងសន្ធោសន្ធៅ

ភ្នំពេញ: ឆ្លងចរន្តឆេះបង្គោលភ្លើងបង្កឲ្យជាអណ្ដាតភ្លើងឆេះឡើងសន្ធោសន្ធៅ ភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិង កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ និងទំនាក់ទំនងទៅជំនាញបង្ការនិងពន្លត់អគ្គិភ័យជួយអន្តរាគមន៍ពន្លត់។

ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៥២៨ កែង៣៣៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ក្រុមការងារយើងឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋជិតនឹងទីតាំងខាងលើ បានលឺសូរផ្ទុះក៏ចេញមកមើលក៏ឃើញបង្គោលភ្លើង កំពុងតែឆេះមានអណ្ដាតភ្លើងឆេះឡើងសន្ធោសន្ធៅ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកទីតាំងកើតហេតុ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានក៏បានមកដល់បាន ឲ្យខាង EDC បិទប្រអប់ភ្លើង និងយកបំពង់ពន្លត់អគ្គីភ័យតាមផ្ទះដើម្បីជួយពន្លត់បឋម និងទំនាក់ទំនងទៅជំនាញបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរគមន៍ពន្លត់ ដោយប្រើប្រាស់ទឹក១រថយន្តពន្លត់ជាសា្ថពរ៕

មតិយោបល់