ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់នៅក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ: យុវជនម្នាក់ ជិះម៉ូតូប៊ូកាហ្វេ បោះពួយយ៉ាងលឿន ជ្រុលទៅបុកម៉ូតូ PCX ពេញទំហឹង បណ្ដាលឲ្យម្នាក់ស្លាប់ភ្លាមៗ ចំណែកម្នាក់ទៀត រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃអង្គារទី២២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២៦១ នៅជិតអធិការដ្ឋានខណ្ឌទួលគោ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

សពជនរងគ្រោះឈ្មោះ ថេង ធារដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបសិស្ស ស្នាក់សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើត គេឃើញយុវជនរងគ្រោះជិះម៉ូតូ PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1 HN 7007 ក្នុងទិសពីត្បូងទៅជើង ក្នុងល្បឿនមធ្យម មកពីទិសបាយឆា ខណ:មកដល់ចំណុច កើតហេតុខាងលើ ស្រាប់តែមានម៉ូតូប៊ូការហ្វេ ពាក់ផ្លាកលេខភ្នំពេញ 1 GP1032 ក្នុងទិសដៅពីជើងទៅត្បូង បោះពួយយ៉ាងលឿន ជ្រុលទៅបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូ PCX បែកក្បាលស្លាប់មួយរំពេច ចំណែកម៉ូតូប៊ូការហ្វេរងរបួស ត្រូវបញ្ជូនភ្លាមៗ ទៅសង្គ្រោះជីវិត ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌ ចុះវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ដោយឡែកសពរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់