ព័ត៌មានជាតិ

នគរបាល​បង្ក្រាប​ឃាត់ខ្លួន​ក្មេង​ទំនើង ​២​នាក់​ បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​

​កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេង​ប្រុស​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​គគីរ​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​ អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​ ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ ។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង​២​នាក់​ខាងលើ​នៅ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១១:​ ៥០​នាទី​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​១​ ភូមិ​គគីរ​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

​ក្មេង​ទំនើង​មាន​០២​ នាក់​៖​ ១.​ឈ្មោះ​ឌឿ​ន​ ពិសិដ្ឋ​ ភេទ​ប្រុស​អាយុ​១៦​ ឆ្នាំ​ជនជាតិ​ខ្មែរ​ មុខរបរ​រត់​កង់​៣​ និង​២.​ឈ្មោះ​ ធឿ​ន​ ដា​វីត​ ភេទ​ប្រុស​អាយុ​១៤​ ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​រត់​កង់​៣​ អ្នក​ទាំង​២​ មាន​ទីលំនៅ​ភូមិ​​ច​ន្ល​ក់​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​។​

​វត្ថុ​តាង​ចាប់​យក​៖​ ១.​ម៉ូតូ​ ០១​គ្រឿង​ម៉ាក​ HONDA.​ Beat​ ស៊េរី​2018​ ពណ៌​ស​ ខៀវ​ ពាក់​ស្លាក​លេខ​កណ្តាល​ 1Y.0916​ ។​

​បច្ចុប្បន្ន​ កម្លាំង​នគរបាល​ប៉ុស្តិ៍​គគីរ​បាន​បញ្ជូន​ក្មេង​ទំនើង​ទាំង​០២​នាក់​ខាងលើ​នេះ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់