ព័ត៌មានជាតិ

ផ្ទះមន្ត្រីនគរបាលម្នាក់ មានករណីផ្ទុះហ្គាស បណ្ដាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់ និង ៣នាក់ទៀតរបួសស្រាល

ភ្នំពេញៈ នៅវេលាម៉ោង ១០និង១០នាទីយប់ ថៃ្ងអង្គារ ៨កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅផ្លូវ ១៦៩ ក្រុមទី២១ ភូមិ០៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

  • មា្ចស់ទីតាំងឈ្មោះ ម៉ៅ រ័ត្នដារ៉ា ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ ។
  • មុខរបរ: មន្រី្តនគរបាល។
  • មូលហេតុៈ ផ្ទុះហ្គាស។
  • ប្រភេទសំណង់ៈ ផ្ទះលែ្វងថ្មបេងតុង ជាន់ទី០១ ទំហំ ៣ម៉ែត្រ x ៦ម៉ែត្រ។
  • ខូចខាតសម្ភារៈបន្ទប់ជាន់ទី០១ ទំហំ ០៣ម៉ែត្រx០៦ម៉ែត្រ. នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
  • ស្លាប់ មនុស្ស : គ្មាន ។
  • របួសមនុស្សធ្ងន់: ០២នាក់ ប្រុស ០១ នាក់ ស្រី ០១ នាក់ (មិនទាន់អត្តសញ្ញាណ)។
  • របួសមនុស្សស្រាល: ស្រី ៣នាក់ ។
  • រថយន្តការិយាល័យ អគ្គិភ័យ ចំនួន ៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៥ឡាន ស្មើនឹង ២០ម៉ែត្រគូប ។
  • រថយន្តជំនួយ:
  • រថយន្តអូឡាំព្យា: ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡានសើ្មនឹង ០៤ម៉ែត្រគូប ។
  • ពន្លត់ចប់ នៅម៉ោង១១និង០០នាទី យប់នាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់