ព័ត៌មានជាតិ

ករណីបុរសជាងដែកម្នាក់ ដេកស្លាប់ដោយមិនដឹងមូលហេតុ

ភ្នំពេញ: បុរសម្នាក់ដោយព្រឹកឡើងក្រុមគ្រួសារសាច់ញាតិមិនឃើញក្រោកពីដំណេកដោយមានការងើយឆ្ងល់ក៏ទៅដាស់ស្រាប់តែស្លាប់បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៣០ នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅផ្ទះ៩៩ ផ្លូវលំ ក្រុមទី៤ ភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ខែម វិចិត្រា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក ស្នាក់នៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាម៉ោងកើតហេតុដោយក្រុមគ្រួសារមិនឃើញជនរងគ្រោះភ្ញាក់ពីដំណេកដូចរាល់ដងទើបទៅដាស់ស្រាប់តែឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យជាក់ស្តែង។

បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់