ក្រចេះៈ យោងតាមផេករបស់ះគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ហើយបានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តក្រចេះ។
ហេតុការណ៍នេះកើតឡើងនៅចំណុច ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ លើផ្លូវកំណាត់ផ្លូវជាតិលេខ៧(ក្រចេះ-ស្ទឹងត្រែង)ចន្លោះគីឡូម៉ែត្រលេខ៤១៤-៤១៥នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។
សមត្ថកិច្ចបានឲ្យដឹងថាម៉ូតូម៉ាកហុងដាពណ៌ប្រផេះពាក់ស្លាកលេខកណ្ដាល1C-1924បើកដោយឈ្មោះឈីវ ឡា ភេទប្រុស ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្ន ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
សមត្ថកិច្ចបន្តថាមុនពេលកើតហេតុម៉ូតូខាងលើបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុបានប៉ះទង្គិចជាមួយរថយន្តម៉ាកស្ដារិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AY-6260បើកបរដោយឈ្មោះហាស់ សុវ័ណ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ខណៈធ្វើដំណើរជើងទៅត្បូង។
ក្នុងហេតុការណ៍នេះបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតែដោយសាររបួសធ្ងន់ធ្ងរជនរងគ្រោះបានបាត់បង់ជីវិត។
បច្ចុប្បន្នសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំពោះវត្ថុតាងរថយន្តនិងម៉ូតូកម្លាំងជំនាញយកទៅរក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរគ្រៀងដើម្បីធ្វើការបន្តនីតិវិធី៕


មតិយោបល់