ព័ត៌មានជាតិ

ជនធ្លាប់ជាប់ពន្ធនាគារម្នាក់ ចូលបន្ទប់នារីពេលយប់លួចខោទ្រនាប់ នាងភ្ញាក់ដឹងខ្លួនទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃពុធ​ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៣និង៣០នាទីយប់ មានករណីអំពើលួច នៅចំណុចផ្ទះជនរងគ្រោះ ភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ កែវ យន់ ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរមេផ្ទះ។
ជនសង្ស័យឈ្មោះ ឆែម ឆោម ហៅឆើត ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:មិនពិតប្រាកដ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-ខោលីអូ ពណ៌ស្វាយ ចំនួន១ (របស់ជនរងគ្រោះ)។
-ស្បែកជើងមួយគូ (របស់ជនរងគ្រោះ) ។
-ខោក្រណាត់ជើងវែង ពណ៌ខ្មៅ មួយ(របស់ជនសង្ស័យ)។

នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែដេកលង់លក់ ក៏ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពផ្លោះរបងឡើង លើបន្ទប់ជាន់ទី២ ហើយលួចបានស្បែកជើងមួយគូ និង ខោលីអូពណ៌ក្រហមមួយ ពេលនោះក៏ស្រាប់តែជនរងគ្រោះភ្ញាក់ដឹងខ្លួនឡើង ស្រែកផ្អើលឆោរឡោរឡើង ដេញចាប់ខ្លួនបាន ហើយប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកឫស្សី ឲ្យចុះមកឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនធ្លាប់បានដើរធ្វើសកម្មភាព លួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនៅពេលយប់បានពីរដងរួចមកហើយ និង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន២ដង ក្នុងករណីអំពើលួច ជាប់គុករយ:ពេល១ឆ្នាំកន្លះ។

បច្ចុប្បន្ន​ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់