ព័ត៌មានជាតិ

នាយឆោម ហៅ ឆើត លួចលីអូស្រី និងស្បែកជើង ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តកណ្ដាល

កណ្ដាល: នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទីយប់ មានករណីអំពើលួចនៅចំណុច ផ្ទះជនរងគ្រោះភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ កែវ យន់ ភេទស្រី អាយុ ៤២ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ មេផ្ទះ។
ជនសង្ស័យឈ្មោះ ឆែម ឆោម ហៅឆើត ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-ខោលីអូស្រី ពណ៌ស្វាយ០១ ។
-ស្បែកជើង១គូ(របស់ជនរងគ្រោះ)។
-ខោក្រណាត់ជើងវែង ពណ៌ខ្មៅ០១(របស់ជនសង្ស័យ)។

សភាពនៃរឿងហេតុ៖ នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែដេកលង់លក់ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពផ្លោះរបងឡើង លើបន្ទប់ជាន់ទី២ ហើយលួចបានស្បែកជើង១គូនិង ខោលីអូស្រី ១ ពេលនោះស្រាប់តែជនរងគ្រោះភ្ញាក់ដឹងខ្លួនឡើង ស្រែកផ្អើលឆោ
ឡោឡើង ដេញចាប់ខ្លួនបាន ហើយប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកឫស្សី ឲ្យចុះមកឃាត់ខ្លួន។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនធ្លាប់បាន ដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅ
ពេលយប់បាន ២ដងរួចមកហើយ និង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ២ដង ក្នុងករណីអំពើលួច ជាប់គុករយ:ពេល១ឆ្នាំកន្លះ។

ជនសង្ស័យនិងវត្ថុតាង បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់