ព័ត៌មានជាតិ

រថយន្តដឹកអ្នកដំណើរបុកម៉ូតូពីក្រោយបណ្តាលឲ្យរបួសធ្ងន់រួចតៃកុងរត់បាត់

ព្រះវិហារ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ រវាងរថយន្តម៉ាកស៉ាំយ៉ុង បុក ម៉ូតូ ស្ថិតនៅលើផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលបណ្តាលឲ្យអ្នកបើកបរម៉ូតូ០១នាក់ (ប្រុស)របួសធ្ងន់ ។
ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ៕

 

មតិយោបល់