កំពង់ធំៈ ថ្ងៃពុធ ០៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១៦និង១៥នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក ស្ថិតនៅភូមិសេរីសុខខុម ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សពជនរងគ្រោះឈ្មោះ ពិសិដ្ឋ វឌ្ឍន ភេទប្រុសអាយុ០២ឆ្នាំ ។
មូលហេតុ៖ ឪពុកម្តាយធ្វេសប្រហែស កូនដើរធ្លាក់ទឹកស្រះ បណ្តាលឱ្យលង់ស្លាប់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ សាកសពក្មេងស្រីរងគ្រោះខាងលើ រួចបញ្ជាក់ថា ពិតជាលង់ទឹកស្រះស្លាប់ប្រាកដមែន ។ បន្ទាប់មកក៏ធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់