បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបហង្សក្រហម Liverpool ទីបំផុតគឺបានអនុញ្ញាតិឲ្យបើកទ្វាឲ្យកីឡាករស្វីស Shaqiri ដើម្បីចាកចេញហើយបន្ទាប់កិច្ចព្រមព្រងមួយត្រូវបានធ្វើឡើងជាមួយនឹងក្លឹបនៅបារាំង។
ប្រភពដដែលបានអះអាងទៀតថា Liverpool បានព្រមព្រៀងក្នុងការលក់កីឡាករខ្សែប្រយុទ្ធស្លាបរូបនេះចេញក្នុងតម្លៃខ្លួនប្រមាណជា១៣លានដុល្លារទៅឲ្យក្លឹបនៅលីគកំពូលបារាំង Lyon។
នៅថ្ងៃចន្ទនេះកីឡាករវ័យ២៩ឆ្នាំ Shaqiri នឹងត្រូវធ្វើតេស្តសុខភាពមុនការប្រកាសត្រូវបានធ្វើឡើងជាផ្លូវការដោយក្នងនោះកីឡាករនឹងអាចមានវត្តមាននៅក្នុងប្រទេសបារាំងនេះរយៈពេលកុងត្រា៤ឆ្នាំ៕
មតិយោបល់