ព្រះសីហនុៈ ភ្លៀងមួយមេធំតាំងពីព្រឹករហូតមកដល់ម៉ោង៤ល្ងាចនាថ្ងៃទី១១ សីហានេះ ទីបំផុតធ្វើឲ្យម្តុំស្ពានអូរសំអាតផ្លូវឯករាជ្យ ក្នុងសង្កាត់លេខ៣ និងសង្កាត់២សង្កាត់១ និងតាមបណ្តាភូមិផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ ត្រូវបានជន់លិច។
បើទោះជានៅតំបន់នេះ អាជ្ញាធរបានកាយផ្លូវទឹក និងប្រមូលយកសំរាមចេញជាបន្តបន្ទាប់កន្លងមកយ៉ាងណាក៏ដោយ។
ជាមួយគ្នានេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅតាមតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ អាចនិងជន់លិចបន្ថែមទៀត ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំងមក៕
មតិយោបល់